ចិន:ដោយសារតែបានមើលឃើញនូវទុក្ខលំបាកដ៏ធំធេង របស់ប្រទេសអេក្វាទ័របន្ទាប់ពី គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៧,៨រ៉ិចទ័រវាយប្រហារប្រទេសអាមេរិកខាងត្បូងមួយនេះ កាលពី២សប្តាហ៍មុន ប៉ុន្តែមនុស្សបាត់ខ្លួននៅតែមិនទាន់ត្រូវបានរកឃើញអស់នៅឡើយនោះ ទើបប្រទេសចិនសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ ៩,២លានដុល្លារបន្ថែមទៀត។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កន្លងមកប្រទេសចិនធ្លាប់បានផ្តល់ជំនួយជាង ២លានដុល្លាររួចមកហើយដល់ ប្រទេសអេក្វាទ័រ និង ផ្តល់ជាផ្កាយរណបដើម្បីជួយសម្រួលដល់ការបំពេញប្រតិបត្តិការរបស់ ក្រុមសង្គ្រោះ ស្វែងរកមនុស្សបាត់ខ្លួន។ រហូតមកដល់ពេលនេះ មនុស្សស្លាប់សរុប ដែលគេបាន រកឃើញក្រោយគ្រោះរញ្ជួយដីនោះមាន ៦៥០នាក់ហើយ៕
មតិយោបល់