ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លង COVID-19 នៅអ៊ីតាលី កើនឡើងដល់ជាង ២៥០០ នាក់ហើយ

អ៊ីតាលីៈ របាយការណ៍ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាព នៅក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងថា តួលេខអ្នកស្លាប់ថ្មី ដោយសារជំងឺឆ្លង COVID-19 មានចំនួន ៣៤៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ២,៥០៣ នាក់ ពោលគឺកើនឡើង ១៦ ភាគរយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ដោយទ្បែកចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៣១​,៥០៦ នាក់ហើយ ខណៈពីមុនមានត្រឹមតែចំនួន ២៧,៩៨០ នាក់ប៉ុណ្ណោះ ដែលគេកត់សម្គាល់ឃើញថា កើនឡើង ១២.៦ ភាគរយ ជាអត្រានៃការកើនឡើងយឺតបំផុត ចាប់តាំងពីការរីករាលដាល បានផ្ទុះទ្បើងកាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅ។

អង្គការសុខភាពពិភពលោក (WHO) បានពិព៌ណនាអំពីការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណានេះថា ជាវិបត្តិសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ន ដែលចាំបាច់ជំរុញឲ្យបណ្ដាប្រទេសនានា ត្រូវការធ្វើតេស្តិ៍ ក្នុងករណីសង្ស័យថា មានជំងឺ COVID-19 ៕

មតិយោបល់