ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សភាជាតិរបស់ប្រេស៊ីល កំពុងធ្វើការបោះឆ្នោត សម្រេចដាក់ការចោទប្រកាន់លោកស្រីប្រធានាធិបតី Dilma Rousseff

(ប្រេស៊ីល)៖ សភាជាតិជាន់ទាបនៃប្រទេសប្រេស៊ីល បាននឹងកំពុងធ្វើការបោះឆ្នោត ដើម្បីឈានទៅរកការចោទប្រកាន់ លោកស្រីប្រធានាធិបតី Dilma Rousseff ពីបទធ្វេសប្រហែសក្នុងតួនាទី និងកេងចំណេញនយោបាយពីរដ្ឋាភិបាល ដែលពាក្យបណ្ដឹងមួយនេះ ត្រូវបានលោកស្រីធ្វើការបដិសេធ។ នេះបើយោងតាមទីភ្នាក់ផ្សាយព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។

សម្រាប់បទចោទប្រកាន់នេះ អាចធ្វើទៅរួច ឬមិនអាច យ៉ាងណានោះ គឺត្រូវរងចាំមើលការបោះឆ្នោត ក្នុងសភាឈានដល់ដំណាក់កាលចុងបញ្ចប់ជាមុនសិន។ ដើម្បីទទួលបានភាពជោគជ័យ ចលនានេះត្រូវការសម្លេងភាគច្រើន គឺពីរភាគបី ឬ៣៤២ សម្លេងក្នុងចំណោមសំឡេងទាំងអស់នៅ ក្នុងសភា។

សូមជម្រាបថា បញ្ហាពាក្យបណ្ដឹងនេះ ត្រូវបានលោកស្រី Rousseff ចោទប្រកាន់ បកទៅកាន់ក្រុមអ្នកប្រឆាំងវិញថា មានគំនិតចង់ធ្វើ “រដ្ឋប្រហារ” ខណៈពេលដែលក្រុមអ្នកតវ៉ា មកពីបក្សប្រឆាំងចំនួន ២៥,០០០នាក់បានប្រមូលផ្តុំនៅខាងក្រៅសភា៕

photo_2016-04-18_12-05-42

មតិយោបល់