ហុងឌូរ៉ាសៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៧ នាក់ស្លាប់ និង ៣៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរ បានបុកគ្នាជាមួយរថយន្ត កុងតឺន័រដឹកអ៊ីវ៉ាន់ នៅប្រទេសហុងឌូរ៉ាស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីព្រឹកថ្ងៃអាទិត្យ នៅមហាវិថីតភ្ជាប់នឹងរដ្ឋធានី Tegucigalpa ដែលស្ថិតនៅផ្នែកភាគខាងត្បូងនៃប្រទេសនេះ ។
តាមអាជ្ញាធរបានបញ្ជាក់ថា មនុស្ស ១៤ បានស្លាប់នៅកន្លែងកើតហេតុ និង ៣នាក់ទៀត ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គួរបញ្ជាក់ដែរថា រថយន្តក្រុងនោះ មានដឹកអ្នកដំណើរ ៦០ នាក់ ក្នុងរួមមានទាំងកូនប្រុសចៅហ្វាយទីក្រុង San Miguelito ដែលស្ថិតក្នុងចំណោមអ្នករងបួសទាំងនោះផង៕
មតិយោបល់