លោក Ohara Kazunori មិនទាន់ហ៊ានអះអាងពីលទ្ធផលពេលប៉ះថៃរសៀលម៉ោង៤នេះ នៅកីឡដ្ឋាន Hang Day តែថាវានឹងមិនអាក្រក់ដូចឆ្នាំមុនដែលកម្ពុជា ចាញ់ដល់ទៅ៦-០។
គ្រូបង្គោលរូបនេះ បាននិយាយថា លោកបានរៀបចំក្រុមយ៉ាងល្អ បូករួមនិងឆន្ទៈចង់ឈ្នះ ទើបគ្រូសញ្ជាតិជប៉ុនបង្ហើបក្តីរំពឹងថាលទ្ធផលនឹងមិនធ្ងន់ធ្ងរដូចឆ្នាំកន្លងទៅ។
« ខ្ញុំបានរៀបចំក្រុមរួចហើយ ពួកគេទាំងអស់សុទ្ធតែជាកីឡាករល្អៗដូចគ្នា។ ដូច្នេះពួកគេនឹងធ្វើបានល្អ ហើយលទ្ធផលនឹងមិនពិបាកទទួលយកដូចឆ្នាំមុនទេ។ យើងមានឆន្ទៈ និងគោលដៅរួមគ្នា គឺចង់ឈ្នះ។ លោក Ohara បញ្ជាក់។
ឆ្នាំ២០១៥កន្លងទៅ កម្ពុជា ត្រូវថៃលត់យ៉ាងចាស់ដៃដោយលទ្ធផល ៦-០ ខណៈឆ្នាំ២០១៦នេះ ២ប្រកួតដំបូងថៃមិនដែលចាញ់ឡើយ ពោលឈ្នះឡាវ ២-១ និងឈ្នះ ឥណ្ឌូនេស៊ី ៣-២។ ចំណែកកម្ពុជា ចាញ់អូស្ត្រាលី ២-០ និងឈ្នះ ឡាវ ៣-០។
ពូលជាមួយគ្នា ថ្ងៃនេះផងដែរ ឥណ្ឌូនេស៊ី និងប៉ះ អូស្ត្រាលី ម៉ោង៣:៣០នាទី ឯ មីយ៉ាន់ម៉ា ប៉ះ ឡាវ ម៉ោង ៧:០០។
មតិយោបល់