ភ្នំពេញ: នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មកថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនបាន ទៅសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដែលជាប់ឃុំនៅពន្ធនាគារព្រៃសរ ទ្បើយនៅរសៀលនេះ ដោយលោកបង្វែទៅជួបមន្រ្តី នៅស្ថានទូតនៅទីក្រុងភ្នំពេញ វិញម្តង។
ភ្នាក់ងារ Post News បានរាយការណ៍មកថា លោក កឹម សុខា អមដោយមន្ត្រី បានលុបចោលគម្រោងទៅជួបមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលឃុំនៅពន្ធនាគារព្រៃសរហើយ ដោយលោកជាប់រវល់ជួបនឹងមន្ត្រីស្ថានទូត ប៉ុន្តែមន្ត្រីរបស់លោកមិនបានបញ្ជាក់ថា ជួបជាមួយមន្ត្រីស្ថានទូតណានោះទេ។
គួររំឮកថា នៅព្រឹកមិញ លោក អេង ឆៃអៀង មន្ត្រីគណបក្សសង្គ្រោះជាតិ រួមនឹងក្រុមការងារបានចុះទៅសួរសុខទុក្ខ លោក អ៊ុំ សំអាន ដែលជាប់ឃុំនៅពន្ធនាគារ ព្រៃសរ ម១៕
មតិយោបល់