ស៊ីរីៈ កងកម្លាំងស៊ីរី និងសម្ព័ន្ធមិត្តរបស់ពួកគេ ត្រូវបានគាំទ្រដោយកងទ័ព អាកាសរុស្ស៊ី បានធ្វើការ វាយប្រហារបំផ្ទុះគា្រប់បែកតាមដែនអាកាស ទៅលើក្រុមសកម្មប្រយុទ្ធ Jeish al-Fatah នៅស្រុកមួយ ក្នុងទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
កងទ័ពអាកាសរុស្ស៊ី បានអនុវត្តការវាយប្រហារតាមអាកាសជាច្រើនកន្លែង នៅលើស្រុក Bustan Al-Qasr ក្នុងទីក្រុងអាឡេប៉ូ ហើយចំណែកឯកងទ័ពស៊ីរីវិញ បានវាយប្រហារទៅលើឃ្លាំងស្តុកអាវុធរបស់ក្រុមភេរវករ Jeish al-Fatah ផងដែរ។
ប្រភពពីកងទ័ពស៊ីរី បាននិយាយថា «ការវាយប្រហារតាមអាកាសរុស្ស៊ី សម្រាប់ជួយត្រួសត្រាយផ្លូវ ដល់កងទ័ពស៊ីរី ក្នុងការវាយប្រហារចូលក្នុងស្រុកចាស់ នៃទីក្រុងអាឡិបប៉ូ។
ប្រភពពីសមរភូមិកងកម្លាំង ដែលគាំទ្ររដ្ឋាភិបាល បានឲ្យដឹងថា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយនឹងពួកភេរវករ Jeish al-Fata អំទ្បុងពេលការវាយប្រហារនេះ ដែលបណ្ដាលឲ្យទីតាំងអគារ នៅតំបន់ជាច្រើនរងការបំផ្លាញ ក្នុងទីក្រុងអាទ្បេប៉ូ៕
មតិយោបល់