អាមេរិកៈ នៅមុននេះមានសេចក្ដីរាយការណ៍មកថា iPhone 7 មានបញ្ហា ដោយនៅពេលខល មានសំឡេងរំខានលាន់ឮពីផ្នែកខាងក្រោយ ហើយនៅពេលនេះក៏មានបញ្ហាថ្មីមួយទៀតកើតឡើងផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider បានឲ្យដឹងថា អ្នកប្រើ iPhone 7 មួយចំនួនបានជួបនូវបញ្ហាថ្មីគឺសំឡេងនៃការសន្ទនាខ្សោយ និងស្ដាប់ទៅហាក់ដូចខូចទ្រង់ទ្រាយដើមនៃសំឡេង ដែលជាហេតុធ្វើឲ្យការសន្ទនាស្ដាប់គ្នាស្ទើរតែមិនបាន។
គួរបញ្ជាក់ផងដែរថា iPhone 7 ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៧ ខែកញ្ញា ហើយមកដល់ពេលនេះ ត្រូវបានចេញលក់ស្ទើរតែពេសពេញពិភពលោក ប៉ុន្តែគេនៅមិនទាន់ដឹងពីតួលេខនៃការលក់ឡើយ ខណៈ Apple បានត្រៀម iPhone 7 ចំនួន ១លានគ្រឿងសម្រាប់លក់នៅចុងឆ្នាំ៕
មតិយោបល់