រុស្ស៊ីៈ ប្រភពព័ត៌មាន siberiantimes ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ នៅរស់រានមានជីវិត បន្ទាប់ពីបានវង្វេងក្នុងព្រៃ Siberia ប្រទេសរុស្ស៊ី អស់រយៈពេល ៧២ ម៉ោង ។
អ្នកនាំពាក្យបរទេស បានរាយការណ៍ថា ក្មេងប្រុសនោះ ឈ្មោះ Tserin Dopchut បានរួចផុតជិវិត យ៉ាងមហាអស្ចារ្យ បន្ទាប់ពីភ្នាក់ងារជួយសង្គ្រោះ បានសម្រុកចូលព្រៃ Siberia អំទ្បុងពេលវង្វេង់ក្នុងព្រៃ រយៈពេល ៧២ ម៉ោង ទាំងដែលក្មេងប្រុសនោះ គ្មានអាហារជាប់នឹងខ្លួន មានត្រឹមតែប្រអប់សូកូទ្បា មួយប្រអប់តូច។
គួរបញ្ជាក់ដែរ មន្ត្រីភ្នាក់ងារបានប្រើកម្លាំង ដើម្បីរុករកក្មេងប្រុសនោះ ទាំងជើងគោក និងអាកាស ជុំវិញបរិវេណ ១២០ គីទ្បូម៉ែត្រ ពួកគេបានរកឃើញក្មេងប្រុស ចំណាយរយៈពេល ៣ ថ្ងៃ ដោយសង្កេតឃើញថា ក្មេងប្រុសម្នាក់នេះ ស្ថិតក្នុងសភាពអស់កម្លាំង និងទន់ខ្សោយបំផុត ដែលភ្លាមៗនោះ មន្ត្រីភ្នាក់ងារជួយសង្គ្រោះ បានបញ្ជូនក្មេងប្រុសនោះតាមឧទ្ធម្ភាកចក្រ ទៅកាន់មន្ទីរពេទ្យផងដែរ៕


មតិយោបល់