ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្ត Audi បើកលឿន បុករបាំងថ្ម បាក់អស់៦កង់ នៅកំណាត់ផ្លូវលេខ ២៧១

ភ្នំពេញ:រថយន្តទំនើប Audi មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរបាំថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខូចខាត និងរាយប៉ាយពេញដងផ្លូវ កាលវេលាម៉ោង២និង៣០នាទីយប់ ឈានចូល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៏ផ្ទាល់និយាយថា គេឃើញរថយន្តទំនើបម៉ាក Audi ពណ៍ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2AG-6676 បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ២៧១ ខណៈមកដល់ចំណុចកើតហេតុ មិនដឹងអ្នកបើកបរជួបឧប្បតិ្តហេតុអ្វីនោះទេ ស្រាប់តែរ៉េចង្កូតបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតអស់៦កង់ ហើយវិញខ្ទិច មួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ ។

ហេតុការណ៏គ្រោះថ្នាក់ខាងលើនេះ ពុំបណ្តាលគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សណាម្នាក់ទេ។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌ ទួលគោក បានចុះពិនិត្យស្ថាបភាពគ្រោះថ្នាក់ និងបានឃាត់រថយន្តបង្ក ដើម្បីប្រគល់ឲ្យការិយាល័យចរាចរ រាជផ្លូវគោកធានីភ្នំពេញចាត់ការបន្ត៕

photo_2016-04-27_05-16-29 photo_2016-04-27_05-16-31 photo_2016-04-27_05-16-34 photo_2016-04-27_05-16-40

មតិយោបល់