ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងបើកកិច្ចចរចាដោយផ្ទាល់ ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង នឹងចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់បំផុត ជាមួយគ្នាដោយផ្ទាល់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

លោក ត្រាំ បានលើកទ្បើងយ៉ាងដូច្នោះ នៅ​ឯ​រមណីយដ្ឋាន​ឯកជន Mar-a-Lago របស់លោក ក្នុងរដ្ឋផ្លរីដា បន្ទាប់ពីកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ។

សម្រាប់ជំនួបរវាងលោក ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា ឬដើមខែមិថុនាខាងមុខនោះ គឺលោក ត្រាំ មិនទាន់បានបញ្ជាក់ទេថា នឹងត្រូវធ្វើវានៅទីតាំងណាមួយ ក្នុងសហរដ្ឋអាមេរិកនៅទ្បើយទេ៕

មតិយោបល់