ភ្នំពេញ:លោក Gennady B. Svidersky អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស បានមានប្រសាសន៏ថា ប្រទេសបេឡារុស មានបំណងចង់បង្កើនការដំឡើងរថយន្តដឹកជញ្ជូននៅកម្ពុជា និងការនាំចូលជីប៉ូតាស្យូម មកលក់ នាពេលដ៏ខ្លីខាងមុខនេះ។
លោក Gennady B. Svidersky មានប្រសាសន៏បែបនេះ នៅកាសដែលលោក និងសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ គោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៅកម្ពុជា និងវិស័យកសិកម្ម និងឧស្សាហកម្ម របស់ប្រទេសបេឡារុស ឲ្យកាន់តែរីកចម្រើនផែមទៀត។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងអំណរគុណភាគីបេឡារុស និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយថ្លែផ្ការវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម និងជំរុញការវិយោគរបស់វិស័យឯកជនមកកម្ពុជា រួមទាំងការនាំអង្ករចេញ កៅស៊ូ និងផលិតផលកសិកម្មដ៏ទៃទៀតពីកម្ពុជា។
លោករដ្ឋមន្រ្តីក៏បានស្នើសុំឲ្យភាគី បេឡារុស បង្កើនការវិនិយោគបន្ថែមទៀតមកកម្ពុជា ជាពិសេសបង្កើតរោងចក្រផលិតកង់រថយន្ត ការកែឆ្នៃផលិតកម្មកសិកម្មដ៏ទៃទៀតបម្រើដល់ការនាំចេញពីកម្ពុជា។ ជាមួយគ្នានោះ លោក Gennady B. Svidersky អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស និងសហការី បានជម្រាប់ជូន លោក រដ្ឋមន្ត្រីកម្ពុជាថា បេឡារុស ក៏មានបំណងចង់បង្កើនការដំឡើងរថយន្តដឹកជញ្ជូននៅកម្ពុជា និងការនាំចូលជីប៉ូតាស្យូម មកលក់នៅទីផ្សារកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។
ក្រៅពីនេះភាគីបេឡារុស មានបំណងចង់ឲ្យមានការផ្លាស់ប្តូរទស្សនៈកិច្ចរវាងក្រសួងជំនាញ ជាពិសេសក្រសួងកសិកម្មទាំងពីរ។ ក្រៅពីនេះភាគីបេឡារុសមានបំណងចង់ឲ្យមានការផ្លាស់ប្តូរទស្សនៈកិច្ចរវាងក្រសួងជំនាញ ជាពិសេសក្រសួងកសិកម្មទាំងពីរ ។
លោក Gennady B. Svidersky បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងទទួលយកនូវសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយលោកប្រធានប្រតិភូ បានស្នើសុំបន្តការគាំទ្រ និងកិច្ចសហការបន្តទៀត រវាងក្រសួងទាំងពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រសួងកសិកម្ម និងស្បៀង សាធារណរដ្ឋបេឡារុស៕
មតិយោបល់