អាមេរិកៈ បើតាមរបាយការណ៍ បានឲ្យដឹងថា រថភ្លើងមួយខ្សែ បានបើករអិលធ្លាក់ផ្លូវ នៅស្ថានីយមួយ ក្នុងទីក្រុង Hoboken នៃរដ្ឋ New Jersey នៅថ្ងៃព្រហស្បតិ៍នេះ ដែលបានបណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងជាង១០០នាក់រងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៤៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ជុំវិញហេតុការណ៍នេះ មន្រ្តីប៉ូលិសនៅរដ្ឋ New Jersey មិនបានធ្វើអាត្ថាធិប្បាយនៅទ្បើងទេ គ្រាន់តែបានបញ្ជាក់ពីការផ្អាក សេវាកម្មរថភ្លើងទីនោះជាបណ្ដោះអាសន្នប៉ុណ្ណោះ ៕





មតិយោបល់