ព័ត៌មានជាតិ

កាមរីគូថហើម ដឹកឈើពេញ គេចមិនរួច ត្រូវអាវុធហត្ថបង្ក្រាបនៅមណ្ឌលគិរី

មណ្ឌលគិរី: កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានចេញប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើម៉ាក កាមរីគូថហើមមួយគ្រឿង ពុំុំមានស្លាកលេខ ដែលដឹកសុទ្ធតែឈើប្រណីតចំនួន ៣៤ដុំ។

ការបង្ក្រាបនេះ ដឹកនាំដោយវរ:សេនីយ៍ទោ ហ៊ុន សុងពោ ដែលបានបញ្ជាផ្ទាល់ទៅលោកអនុសេនីយ៍ត្រី ឈន សំអាត បង្ក្រាបឲ្យខានតែបានចំពោះរថយន្តទាំងឡាយណាដែលដឹកឈើខុសច្បាប់។

លោកអនុសេនីយ៍ត្រី ឈន សំអាត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានតាមប្រម៉ាញ់រថយន្តនេះ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខណ:ដែលរថយន្តនោះដឹកឈើខុសច្បាប់ចេញពីស្រុកអូរាំង រហូតដល់ភូមិ ឡាប៉ាខេ ឃុំ ស្រែខ្ទុម ស្រុកមណ្ឌលសីមា នៅក្បែររមណីយដ្ឋាន គង់ ហ៊ាង ទេពនិមិត្ត រថយន្តក៏បានបុកជាមួយនឹងខឿនថ្មចែកទ្រូងផ្លូវជាពីរបាក់មួយចំណិត ធ្វើឲ្យរថយន្តខូចខាតទៅមុខលែងរួច ទើបសមត្ថកិច្ចបង្ក្រាបតែម្តង៕

photo_2016-09-29_19-45-39

photo_2016-09-29_19-45-48

photo_2016-09-29_19-45-50

photo_2016-09-29_19-45-52

មតិយោបល់