ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១៥ នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ51 កែងនឹង242 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាក YAMAHA C.RUS ពាក់ផ្លាកលេខភ្នំពេញ 1GZ6795 បើកបរតាមបណ្ដោយផ្លូវ51 ពីជើងទៅត្បូង នៅពេលដែលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួនវាងផ្លូវ៥១ និងផ្លូវ២៤២ ក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក់ PALIZAD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI 8635 ដែលបើកបរដោយជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចំផ្នែកខាងមុខ ចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។
ក្រោយពេលហេតុភាគីទាំងពីរ បានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕





មតិយោបល់