ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឈ្មួញល្បីឈ្មោះ ធីប៉ាញ់ កំពុងពង្វក់ពលរដ្ឋខេត្តក្រចេះ កាប់ឈើឲ្យខ្លួនទៅលក់នៅវៀតណាម

ក្រចេះ៖ ប្រជាសហគមន៍រស់នៅចំណុចភ្នំខៀវ ស្ថិតភូមិអូរកណ្ដៀ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Post News ឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញកំពុងកេណ្ឌប្រជាពលរដ្ឋចូលទៅកាប់អារជ្រៀឈើប្រភេទដើមដ៏កម្រម្យ៉ាង ដែលជនជាតិដើមភាគតិច ហៅថា ដើមត្រៀក ជារៀងរាលថ្ងៃ ដោយគេសង្កេតឃើញមេឈ្មួញដ៏ល្បីឈ្មោះម្នាក់ ប្រចាំនៅខេត្តក្រចេះ ដែលពលរដ្ឋឲ្យរហ័សនាមថា លោក ធីប៉ាញ់។

ពលរដ្ឋបានបន្តថា ដើមត្រៀក មានរាងដូចដើមដូង ដែលខ្ពស់សន្លឹម ហើយភាគច្រើនដុះនៅតាមជ្រលងអូរជ្រោះជ្រៅៗ ដែលវាមានកម្ពស់ចាប់ពី២៥ ទៅ៣៥ម៉ែត្រឯណោះ។ ប៉ុន្តែរាល់ថ្ងៃនេះ លោក ធីប៉ាញ់ បានបញ្ជាឲ្យពលរដ្ឋក្រីក្រយករថយន្តកែច្នៃ និងត្រាក់ទ័រជាច្រើនគ្រឿង ចូលទៅកាប់អារជ្រៀក ហើយដឹកជញ្ជូនយ៉ាងអនាធិប្បតេយ្យ នៅចំណុចភ្នំខៀវ យកមកលក់ឲ្យខ្លួនក្នុងតម្លៃថោកៗ រួចដឹកបន្តទៅលក់នៅប្រទេសវៀណាម ជារាងរាល់ថ្ងៃ។ សកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនេះ គេពុំឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ ទៅក្បែរនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ ការដឹកជញ្ជូនតាមរថយន្ដធំៗ ក៏បង្កឲ្យខូចផ្លូវសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយពលរដ្ឋបានរិះគន់អាជ្ញាធរថា បានឃុបឃិតជាលក្ខណៈប្រព័ន្ធ គ្មានឃើញជំនាញចុះមកបង្ក្រាប ឬទប់ស្កាត់ឡើយ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោក ធីប៉ាញ់ បានប្រាប់ឲ្យដឹងថា ដើមត្រៀក ដែលកំពុងត្រូវបានកាប់ទន្ទ្រាននេះ គឺមេព្រៃ និងរួមទាំងមន្ត្រីបរិស្ថានថា មិនខុសច្បាប់ឡើយ ព្រោះដើមនេះ មិនស្ថិតច្បាប់របស់រដ្ឋបាលមេព្រៃ និងបរិស្ថានឡើយ។

ដោយឡែក លោកមេព្រៃម្នាក់ ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា ច្បាប់រដ្ឋបាលព្រៃឈើ ដែលចែងអំពីការការពារផលអនុផលព្រៃឈើនៅក្នុងព្រៃទាំងអស់ ឲ្យតែកាប់ដោយគ្មានការអនុញ្ញាត គឺខុសច្បាប់ទាំងអស់ ជាពិសេសដើមត្រៀកនេះតែម្ដង ព្រោះដើមនេះជាដើមដ៏កម្រ មានដុះនៅក្នុងប្រទេស កម្ពុជា ដែលលោកមើលឃើញនៅមានដុះតិចតួចណាស់ ដែលមានដុះតាមតែជ្រលងអូរជ្រោះតែប៉ុណ្ដោះ៕

%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-9%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-11%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-10%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-7%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-8%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-6%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-5%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-4%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-3%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-2%e1%9e%88%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%89%e1%9e%88%e1%9e%be-%e1%9e%92%e1%9e%b8%e1%9e%94%e1%9f%89%e1%9e%b6%e1%9e%89%e1%9f%8b-1

មតិយោបល់