ព្រះវិហារៈ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានប្រាប់ ផូសញូ មុននេះបន្តិចថា គិតត្រឹមម៉ោង ៧ និង៤០នាទីយប់នេះ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ នៅចំណុចជិតរង្វង់មូលស្រអែម នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមលោកអភិបាលខេត្ត អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៧ និង១០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញានេះ។ ពេលនេះលោកកំពុងបញ្ជាសមត្ថកិច្ចឲ្យចេញអន្តរាគមន៍ជាបន្ទាន់ ហើយទោះជាបែបណាក៏ដោយ អគ្គិភ័យនៅតែបន្តឆាបឆេះ ខណៈមូលហេតុត្រូវបានគេដឹងថា កើតឡើងពីការឆ្លងចរន្តអគ្គិសនី៕
មតិយោបល់