Post News Media ព័ត៌មានអន្តរជាតិ ករណីវាយប្រហារ...

ករណីវាយប្រហារនៅស៊ីរី ធ្វើឲ្យអាមេរិកផ្អាកទំនាក់ទំនងជាមួយរុស្ស៊ី

អាមេរិក: ការវាយប្រហារតាមដែនអាកាសម្តងហើយម្តងទៀត នៅតំបន់ដែលពួកឧទ្ទាមកាន់កាប់ ក្នុងទីក្រុងអាឡេប៉ូប្រទេសស៊ីរី ក្រោយបទឈប់បាញ់គ្នាបរាជ័យ បានធ្វើឲ្យមានភាពល្អក់កករយ៉ាងខ្លាំង ចំពោះអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មាន SkyNews ចេញផ្សាយនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦។

តាមប្រភពពីសេតវិមាន បាននិយាយថា ខ្លួនកំពុងធ្វើការអត់ធ្មត់ជាមួយរុស្ស៊ី និងបានផ្អាកការទាក់ទងជាមួយ វិមានក្រុងក្រឹមឡាំង ពាក់ព័ន្ធនឹងករណីវាយប្រហារតាមអាកាស ដោយបំផ្ទុះគ្រាប់នៅទីក្រុងអាទ្បេប៉ូ របស់រុស្ស៊ីក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនស៊ីវិល និងពលរដ្ឋស៊ីរីរាប់រយនាក់ កំពុងរងរបួសប្រឈមនឹង ការគំរាមហែងដល់អាយុជីវិត ខណ:ដែលអគារជាច្រើនទៀត ត្រូវបានបំផ្លាយខ្ទេចគ្មានសល់។

ភាពតានតឹងនេះ បានកើតទ្បើងកាលពីថ្ងៃច័ន្ទ ក្រោយពីប្រទេសទាំងពីរមិនចុះសម្រុងនឹងគ្នា ខណ:ដែល រុស្ស៊ីនៅតែបន្តសកម្មភាពរបស់ខ្លួន វាយប្រហារតាមអាកាសជាបន្តបន្ទាប់ នៅលើតំបន់ដែលពួកឧទ្ទាម កាន់កាប់ក្នុងទីក្រុងអាឡេប៉ូ ដែលធ្វើឲ្យក្រសួងការបរទេសអាមេរិក បានប្រកាសថា ការពិភាក្សាទ្វេភាគី ត្រូវបានបញ្ឈប់ ។

គួរបញ្ជាក់ដែរថា អាមេរិកបានចោទប្រកាន់រុស្ស៊ីថា ជាអ្នកធ្វើឲ្យបរាជ័យឈប់បាញ់គ្នា ហើយថា ការវាយប្រហារដែនអាកាសរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី បានសម្លាប់ជីវិតជនស៊ីវិលរាប់រយនាក់៕

%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%a0%e1%9e%b6%e1%9e%9a%e1%9e%93%e1%9f%85%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%9a%e1%9e%b8-%e1%9e%92%e1%9f%92

%e1%9e%80%e1%9e%9a%e1%9e%8e%e1%9e%b8%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%a0%e1%9e%b6%e1%9e%9a%e1%9e%93%e1%9f%85%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%9a%e1%9e%b8-%e1%9e%92%e1%9f%92