ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកឧទ្ទាមរាប់សិបនាក់ត្រូវបានស្លាប់ ខណៈដែលព្យាយាមបំបែកការឡោមព័ទ្ធទីក្រុងអាឡេប៉ូ

ស៊ីរីៈ អង្គការសហប្រជាជាតិ (UN) បាននិយាយថា ជារឿងមួយដ៏គួរឲ្យរន្ធត់ ដែលកុមារយ៉ាងហោចណាស់ ១៧ នាក់ ត្រូវបានសម្លាប់ជាមួយពួកក្រុមឧទ្ទាម ១.៥០០ នាក់ នៅច្រាំងភាគខាងលិចទីក្រុងអាឡេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

ក្នុងនោះដែរ ជនស៊ីវិល ៤១ នាក់ហើយ ត្រូវបានសម្លាប់ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាម បានបើកការប្រយុទ្ធគ្នាយ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ នៅភាគខាងលិចទីក្រុងអាឡេប៉ូ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មានចំនួនអ្នកស្លាប់ និងការខូចខាតយ៉ាងច្រើន ក្រោយពួកឧទ្ទាមព្យាយាមវាយលុកបំបែកការឡោមព័ទ្ធ របស់កងកម្លាំងរដ្ឋាភិបាល ដោយមានទាំងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត បាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ជាដើម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ពួកសកម្មប្រយុទ្ធថា បានបាញ់គ្រាប់ផ្លោងចូលទៅក្នុង តំបន់កាន់កាប់ដោយរដ្ឋាភិបាល ដែលមានផ្ទុកឧស្ម័នពុល ខណៈក្រុមឧទ្ទាម បានច្រានចោលការចោទប្រកាន់នេះ៕

aleepoo-die

មតិយោបល់