ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ពិភាក្សាគ្នាដើម្បីចាត់វិធានការយោធា តបតនៅតំបន់ហ្គាហ្សា បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែត

អ៊ីស្រាអែលៈ បន្ទាប់ពីគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប វាយប្រហារទៅលើអាគារមួយ ក្នុងទីក្រុង Beer Sheva នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ដ្រីការពារជាតិលោក Avigdor Liberman និងក្រុមរដ្ឋមន្រ្តីសន្តិសុខដទៃទៀត បានពិភាក្សាអំពីលទ្ធភាព នៃការឆ្លើយតបផ្នែកយោធាទៅវិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Liberman បានព្យាយាមបញ្ចុះបញ្ចូលឲ្យគណៈរដ្ឋមន្ត្រី បន្តប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀតពីតំបន់ហ្គាហ្សា ដោយលោកជាបុគ្គលម្នាក់ ដែលធ្វើការគាំទ្រការលើកទ្បើងរបស់លោក Benjamin Netanyahu ថា «ប្រសិនបើការវាយប្រហារទាំងនោះ មិនបញ្ឈប់ យើងនឹងធ្វើសកម្មភាព ដើម្បីបញ្ឈប់ពួកគេ»។

យ៉ាងណាមិញវិធានការស្តីពីតម្រូវការ សម្រាប់សកម្មភាពយោធានេះ ត្រូវបានផ្លាស់ប្ដូរវិញ ដោយស្នងការប៉ូលិសលោក Roni Alsheich បាននិយាយនៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធថា ការបង្កើតការការពាររបស់អ៊ីស្រាអែល គឺមិនបំណងចង់បង្កើនជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ៕

មតិយោបល់