កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង បានទាមទារឲ្យកងទ័ពខ្លួន ផ្តល់ការគាំទ្រដល់ការស្ថាបនាសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
ដោយលោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់យ៉ាងដូច្នោះ នៅឯកិច្ចប្រជុំធំលើកទី១ នៃគណៈកម្មការយោធាកណ្តាលទី៧ របស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន។
ក្នុងនោះលោកបានអំពាវនាវឲ្យកងកម្លាំងយោធាក្នុងប្រទេស ជួយការពារ ក៏ដូចជាធានាដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងអនុវត្តសេចក្ដីសម្រេច នៃកិច្ចប្រជុំពេញអង្គលើកទី៣ របស់គណៈកម្មាធិការកណ្តាល WPK លើកទី ៧ ដែលបានកោះប្រជុំ កាលពីខែមេសាកន្លងទៅ ដោយវាបានផ្តោតសំខាន់ទៅលើការស្ថាបនាសេដ្ឋកិច្ចសង្គមនិយម។
សូជំរាបថា កិច្ចប្រជុំមួយនេះ ក៏បានពិភាក្សាអំពីការសម្រេចចិត្ត លើវិធានការជាបន្តបន្ទាប់របស់ WPK ដើម្បីពង្រឹងបន្ថែមនូវកងយោធា និងនយោបាយរបស់ពួកគេផងដែរ៕
មតិយោបល់