មនុស្ស ៣នាក់ ត្រូវស្លាប់ដោយសារព្យុះទីហ្វុង Chaba វាយប្រហារនៅកូរ៉េខាងត្បូង

កូរ៉េៈ យ៉ាងហោចណាស់មនុស្ស ៣ នាក់ បានស្លាប់ ដោយសារព្យុះទីហ្វុង ឈ្មោះ Chaba បានវាយប្រហារ នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ហើយបើតាមក្រសួងសន្តិសុខសាធារណៈ និងសុវត្ថិភាពបាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង ខណៈដែលព្យុះនេះ កំពុងឆ្ពោះដំណើរទៅកាន់ ប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន ibtimes ចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។

ព្យុះទីហ្វុងនេះ បានវាយប្រហារនៅខេត្ត Jeju ក្នុងរមណីយដ្ឋានកោះមួយ ជាមួយនឹងអំណាចភ្លៀង និងខ្យល់បក់យ៉ាងខ្លាំង ដែលកោះនោះ មានការពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរចិនទៅកម្សាន្ត។

ទីក្រុងធំពីររបស់កូរ៉េខាងត្បូង Busan, Ulsan និងទីក្រុងធំមួយចំនួនទៀត ត្រូវបានរងការវាយប្រហារ យ៉ាងខ្លាំងដោយសារព្យុះនេះ។

តាមរបាយការណ៍ បានឲ្យដឹងថា ជាង ២១០.០០០ គ្រួសារកំពុងរងផលប៉ះពាល់ ដោយអំណាចព្យុះនេះ និងជើងហោះហើរជាច្រើននៅក្នុងតំបន់ ត្រូវបានលុបចោលផងដែរ៕

https://youtu.be/r_YX05RTqqg

មតិយោបល់