ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីប្រាប់អាមេរិកឲ្យប្រយ័ត្ន មុននឹងគិតចង់វាយប្រហារកងទ័ពស៊ីរី

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់អាមេរិកថា គួរតែពិចារណាទ្បើងវិញ ពីលទ្ធផលដែលខ្លួនគិតចង់ធ្វើការវាយប្រហារ ទៅលើទីតាំងកងទ័ពស៊ីរី ព្រោះទង្វើនេះ គឺជាការគំរាមកំហែង ដល់យោធារុស្ស៊ីផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅទី០៧ ខែតុលា ឆ្នាំ ២០១៦។

ការថ្លែងបែបនេះ បន្ទាប់យន្តចម្បាំង S-300 របស់រុស្ស៊ី បានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ចំពេលដែលក្រសួង បានរកឃើញថា យន្តហោះអាមេរិកកំពុងហោះហើររកផ្លូវ ដើម្បីទម្លាក់មីស៊ីល ឬពួកគេអាចរកទីតាំង ក្នុងការចាប់ផ្តើមធ្វើការវាយប្រហារ។

ក្រសួងនេះ ថែទាំងបានបញ្ជាក់អំពីប្រព័ន្ធការពារអាកាសទំនើប S-400 ដែលជាមូលដ្ឋានអាកាស Hmeymim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរីទៀតផង៕

capture

មតិយោបល់