ព័ត៌មានជាតិ

កូរ៉ូឡា ពន្លះម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កែបៈ លោកអធិការក្រុងកែប បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

មុនពេលកើតហេតុ គេមានឃើញមានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FF-7893 ជិះដោយឈ្មោះ ឆោម ឆើតភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (បានស្លាប់ក្រោយពេលដឹកបញ្ជូនដល់មន្ទីរពេទ្យកំពត ) និងអ្នករួមដំណើឈ្មោះ ចាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)

ចំណែករថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2Q-4208 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់