ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រឡងចូលក្របខ័ណ្ឌប៉ូលិស ឆ្នាំនេះ ខុសពីឆ្នាំមុន!

ភ្នំពេញ: នេះមិនមែនជាលើកទី១ទេ ដែលមន្ត្រីប៉ូលិស ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបំពេញតម្រូវការចាំបាច់នៃការងារការពារសន្តិសុខជាតិ ថែរក្សាសណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម។ ប៉ុន្តែអ្វីដែលប្លែកបំផុតនោះ គឺការជ្រើសរើសមន្ត្រីក្របខ័ណ្ឌប៉ូលិសនៅឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ការប្រឡងជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌប៉ូលិស ឆ្នាំ២០១៦នេះ គឺប្រព្រឹត្តទៅខុសពីឆ្នាំមុនៗ ខុសត្រង់ថា ឆ្នាំនេះ ក្រសួងមហាផ្ទៃ គឺជាអ្នកជ្រើសមន្ត្រីដោយផ្ទាល់ ហើយបែងចែកឲ្យទៅឲ្យស្នងការដ្ឋាននគរបាលទូទាំងប្រទេសតែម្ដង។

ឆ្លើយតបសំណួររបស់ Post News ថា «តើការប្រឡងជ្រើសមន្ត្រីនគរបាល ដែលរៀបចំដោយក្រសួងមហាផ្ទៃ ផ្ទាល់នេះ ធ្វើឡើងជាលើកទីប៉ុន្មានហើយ?» លោក ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់ថា ការប្រឡងជ្រើសរើសមន្ត្រីនគរបាលនៅទូទាំងប្រទេសឆ្នាំនេះ ធ្វើឡើងច្បាស់លាស់ ហើយមានភាពប្រាដកប្រជាជាងលើកមុន។ លោកថា «មែនទែនទៅ វាច្រើនលើកហើយ ប៉ុន្តែលើកនេះ ជាលើកដំបូង លើកដំបូងក្នុងក្របខ័ណ្ឌជ្រើសរើសនគរបាលថ្នាក់រដ្ឋបាល ដែលគេហៅថា លក្ខណ:សម្បត្តិប្រាកដប្រជាជាង។ កាលពីមុនយើងឲ្យស្នងការរើស អ៊ីចឹងគឺថា តាមតម្រូវការ! ឥឡូវនេះ ក្រសួងអ្នករើសផ្ទាល់ ហើយបែងចែកតាមគ្រប់ស្នងការ ស្នងការយកទៅបម្រើការនៅថ្នាក់ក្រោមជាតិ»

នាព្រឹកថ្ងៃទី៩ ខែតុលានេះ នៅក្រៅបរិវេណវិទ្យាល័យ សន្ធរមុខ រាជធានីភ្នំពេញ សាច់ញាតិរបស់បេក្ខភាពប្រឡងចូលធ្វើជាមន្ត្រីនគរបាលជាច្រើននាក់ បាន និងកំពុងអង្គុយរង់ចាំជាមួយការសាទរចំពោះការជ្រើសរើសមន្ត្រីប៉ូលិសសម្រាប់ឆ្នាំ២០១៦នេះ។ ពួកគេលើកឡើងថា ជារឿងដ៏ល្អ ដែលរដ្ឋាភិបាលសម្រេចជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងាររដ្ឋ ដោយមានការប្រឡងយ៉ាងសុក្រិត ត្រឹមត្រូវ និងយុត្តិធម៌។

លោក ជា លាង មគ្គុទេសទេសក៍ភាសាចិន ធ្វើការនៅក្រុមហ៊ុនទេសចរណ៍ឯកជន ក្នុងរាជធានីភ្នំពេញ ដែលជូន និងលើកទឹកចិត្តកូនស្រី មកប្រឡងចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ មើលឃើញថា ការប្រឡងនៅឆ្នាំនេះ គឺធ្វើឡើងដោយត្រឹមត្រូវ និងសុក្រិត ដោយសារមានការរឹតបន្តឹង ការរៀបចំកន្លែងប្រឡងយ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឲ្យមានមនុស្សចូលទៅក្បែរមណ្ឌលប្រឡង និងធ្វើការឆែកឆេរយ៉ាងតឹងរឹងពីគណ:មេប្រយោគ ខណ:ដែលមានការរិះគន់នាពេលកន្លងមកថា ការជ្រើសរើសមន្ត្រីនគរបាល គឺតាមរយ:សែស្រឡាយ បក្ខពួក មានខ្នង ឬសូកប៉ាន់លុយរាប់ពាន់ដុល្លារ ជាដើមចមឲ្យបេក្ខភាពបានប្រឡងជាប់ជាមន្ត្រីរបស់រដ្ឋប្រព្រឹត្តអំពើពុករលួយ។ យ៉ាងណា លោកក៏សង្ឃឹមថា កូនស្រីរបស់ខ្លួន នឹងមិនប្រព្រឹត្តនូវអំពើផ្ទុយនឹងច្បាប់ឡើយ ហើយជឿជាក់លើកូនស្រីថា នឹងបម្រើជាតិ និងប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ជាមន្ត្រីបម្រើរាស្ត្រពិតៗ។

ជាមួយគ្នានោះ ពលរដ្ឋមកពីខេត្តកណ្ដាលម្នាក់ លោក សួន ប៊ុនតុង ក៏លើកឡើងថា បើទោះជាមានការរិះគន់លើការជ្រើសរើស និងធ្វើជាមន្ត្រីនគរបាលក្ដី ប៉ុន្តែមិត្តភ័ក្តរបស់លោក២នាក់ ក៏បានមកដាក់ពាក្យប្រឡងចូលជាមន្ត្រីប៉ូលិសផងដែរ។ លោកក៏មើលឃើញថា ការប្រឡងឆ្នាំនេះ ប្រសើរជាងឆ្នាំមុនៗ ដែលនេះជាកំណែទម្រង់ថ្មីក្នុងការជ្រើសរើសមន្ត្រីរបស់រដ្ឋ ដើម្បីឲ្យមន្ត្រីនគរបាលបម្រើប្រជាជនជាមន្ត្រីមានធនធានពិតៗ។

លោក ឯម សំអាន ក៏បញ្ជាក់ផងដែរថា ដំណើរការប្រឡងសំណេរឆ្នាំនេះ បានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ដែលចាប់ផ្ដើមពីការរៀបចំក្រុមការងារ កិច្ចការឯកសារ វិញ្ញាសា អនុរក្ស និងគណ:មេប្រយោគ ព្រមទាំងការវេចខ្ចប់ និងដឹកជញ្ជូនវិញ្ញាសាទូទាំងប្រទេសជាដើម។ លោកបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បើកទូលាយឲ្យមានការស៊ើបអង្កេតចំពោះការប្រឡងនៅឆ្នាំនេះផងដែរ ប៉ុន្តែមិនអនុញ្ញាតឲ្យអង្កេតក្នុងបន្ទប់ ឬមណ្ឌលប្រឡងនោះទេ ដោយអ្នកអង្កេតការណ៍អាចធ្វើការអង្កេតជាទូទៅអំពីនីតិវិធី និងសកម្មភាព នៃគណ:កម្មការ និងអនុរក្សផ្សេងៗទៀត ដែលទទួលខុសត្រូវនៅក្នុងការប្រឡងនេះ។

គួរជម្រាបថា នៅឆ្នាំ២០១៦នេះ រដ្ឋាភិបាលបានសម្រេចជ្រើសរើសមន្ត្រីនគរបាលជាតិថ្មី ចំនួន៤៥៣៦នាក់ ដើម្បីបំពេញបន្ថែមលើក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលកំពុងខ្វះខាតសម្រាប់តម្រូវការចាំបាច់ នៃការងារសន្តិសុខជាតិ ថែរក្សាសណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម។ ក្នុងនោះ បេក្ខជនដែលបានដាក់ពាក្យប្រឡងមានជាង២ម៉ឺននាក់ ហើយសម្រាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវការមន្ត្រីនគរបាលថ្មីចំនួន៦០០នាក់៕

_mg_6814

_mg_6798

photo_2016-10-09_11-42-41

photo_2016-10-09_11-42-34

_mg_6799

_mg_6800

_mg_6801

_mg_6802

_mg_6803

_mg_6805

_mg_6806

_mg_6807

_mg_6808

photo_2016-10-09_11-42-47

_mg_6811

photo_2016-10-09_11-43-04

photo_2016-10-09_11-42-54

photo_2016-10-09_11-42-57

photo_2016-10-09_11-42-59

photo_2016-10-09_11-43-08

photo_2016-10-09_11-42-29

_mg_6809

photo_2016-10-09_11-43-01

photo_2016-10-09_11-43-21

photo_2016-10-09_11-43-20

_mg_6812

_mg_6813

_mg_6817

_mg_6820

_mg_6822

photo_2016-10-09_11-43-13

photo_2016-10-09_11-43-23

មតិយោបល់