ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើសមយុទ្ធកាំភ្លើងធុនធ្ងន់ ជាទ្រង់ទ្រាយធំមួយ នៅថ្ងៃគម្រប់ខួបកងទ័ពខ្លួន

កូរ៉េៈ ទីភ្នាក់ងារយ៉ុនហាបរបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា កូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់កាំភ្លើងធុនធ្ងន់ ជាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី ៨៥ នៃកងទ័ពរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបញ្ចេញឈ្មោះ បាននិយាយថា សមយុទ្ធកម្លាំងកាំភ្លើងធំរបស់កូរ៉េខាងជើង ត្រូវបានគេដឹងថា ធ្វើទ្បើងនៅជុំវិញទីក្រុងវ៉ុនសាន នៅលើឆ្នេរសមុទ្រប្រទេសនេះ។

វាត្រូវបានគេជឿថា ជាសមយុទ្ធកាំភ្លើងធុនធ្ងន់ ដ៏ធំសម្បើមមួយ មិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង ជាមួយនឹងគ្រាប់កាំភ្លើងធំរយៈចម្ងាយឆ្ងាយពី ៣០០ ទៅ ៤០០ គ្រាប់ឯណ្ណោះ។ នៅក្នុងសមយុទ្ធនេះ ត្រូវបានគេរាយការណ៍ថា ក៏មានការចូលរួមអង្កេតដោយមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ផងដែរ៕

មតិយោបល់