ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកចិន ចុះចតដំបូងលើកោះសមុទ្រចិនខាងត្បូង

ចិនៈ កងកម្លាំងអាកាសចិន បានធ្វើការចុះចតយន្តហោះយោធាលើកដំបូងមួយគ្រឿង នៅលើកោះមួយ ជាដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដែលវាត្រូវបានគេជឿថា នឹងជំរុញឲ្យមានការព្រួយបារម្ភថែមទៀត អំពីគោលបំណងរបស់ក្រុងប៉េកាំង នៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

កាសែត China Daily បានចេញផ្សាយវីដេអូមួយ ដែលបង្ហាញពីការហោះឡើង និងចុះចតនៃយន្តហោះទម្លាក់គ្រាប់បែក H-6K មួយគ្រឿង រួមជាមួយការវាយប្រហារនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ នៅក្នុងតំបន់ ដែលកំពុងត្រូវបានគេចោទប្រកាន់ថា មានបទល្មើសការទូត កាលពីថ្ងៃសុក្រ។

ក្រុងប៉េកាំង កំពុងប្រឆាំងនឹងបណ្ដាប្រទេសជិតខាងតូចៗ ក្នុងជម្លោះជាច្រើន នៅសមុទ្រចិនខាងត្បូង ជុំវិញកោះថ្មប៉ប្រះទឹក និងបឹងទឹកប្រៃនៅក្បែរដែនសមុទ្រ ដែលជាទីតាំងដ៏មានសារៈសំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្មពិភពលោក ដោយសម្បូរត្រី ក៏ដូចជាសក្តានុពលប្រេង និងឧស្ម័ន។

លើសពីនេះទៅទៀត ចិនបានចាប់ផ្តើមសាងសង់រចនាសម្ព័ន្ធយោធា នៅលើកោះដែលកំពុងមានជម្លោះជាច្រើន ដែលនាំឲ្យមានការភ្ញាក់ផ្អើល ដល់បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀត រួមមានហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមជាដើម៕

មតិយោបល់