ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារទម្លាក់គ្រាប់បែក នៅទីក្រុងអេទ្បេប៉ូសម្លាប់មនុស្ស ១៤៥ នាក់

ស៊ីរីៈ ប្រធានសេវាសង្គ្រោះការពារជនស៊ីវិល លោក Ammar al Selmo បានឲ្យដឹងថា ការវាយប្រហារតាមដែនអាកាស ដោយបំផ្ទុះគ្រាប់បែកជាថ្មី ទៅលើពួកក្រុមឧទ្ទាម នៅភាគខាងកើតទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី បានសម្លាប់មនុស្ស ១៤៥ នាក់ ក្នុងរយៈពេល ២ថ្ងៃប៉ុណ្ណោះ។ នេះបើយោងាតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

ការវាយប្រហារនេះ គឺផ្ដោតសំខាន់ទៅលើស្រុក ដែលកាន់កាប់ដោយពួកឧទ្ទាម នៅទីក្រុងអាឡេប៉ូ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈជាច្រើនថ្ងៃ ដែលខាងកងទ័ពស៊ីរី បានអះអាងថា វាជាការទុកពេល ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលធ្វើការជម្លៀសខ្លួនចេញ ពីតំបន់កំពុងមានជម្លោះ។

ទីក្រុងអេទ្បេប៉ូ ត្រូវបានគេដឹងថា មានការបែងចែកគ្រប់គ្រងរវាងរដ្ឋាភិបាល និងការត្រួតត្រារបស់ក្រុមឧទ្ទាមអស់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ដែរថា កងទ័ពស៊ីរីបានបើកការវាយប្រហារនេះ កាលពីខែមុន ក្នុងគោលបំណង ដើម្បីដណ្ដើមយកមកវិញ នូវតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម នៅទីក្រុងអាឡេប៉ូ ដែលមានការគាំទ្រពីកងជីវពលអាកាសរុស្ស៊ី និងអ៊ីរ៉ង់៕

rescue-workers-says-two-days-of-bombing-kill-145-in-rebel-held-eastern-aleppo

មតិយោបល់