រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីរបស់លោក គឺលោក រីស៊ីប ថាយីប អឺដូហ្គេន បាននិយាយថា ពួកគេបានពិភាក្សាគ្នា អំពីជំហានចាំបាច់ ដើម្បីឲ្យមានស្ថេរភាព នៅខេត្ត Idlib របស់ប្រទេសស៊ីរី ជាកន្លែងដែលពួកគេនឹងបន្តចូលរួមប្រយុទ្ធ ប្រឆាំងក្រុមភេរវករ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
លោក អឺដូហ្គេន បានមកដល់ទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ជាមួយសមាជិកគណៈរដ្ឋមន្រ្តីជាច្រើនរបស់លោក សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ។
កាលពីព្រឹកថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ស្ថានភាពនៅក្នុងតំបន់ពេលនេះ គឺក្រុងមូស្គូ និងអង់ការ៉ា បានព្យាយាមបង្កើតតំបន់កាត់បន្ថយភាពតានតឹង បន្ទាប់ពីទីតាំងនោះ បានធ្លាក់ក្នុងភាពដុនដាប ហើយវាស្ទើរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Hay’et Tahrir al-Sham ( HTS) ជាក្រុមឧទ្ទាមមួយ ដែលមានទំនាក់ទំនងពីមុនទៅនឹងក្រុមអាល់កៃដា៕

មតិយោបល់