ភ្នំពេញ: មកទល់នឹងម៉ោង ១០កន្លះយប់នេះ ACU កំពុងសាកសួរ មន្ត្រីអង្គការសង្គមស៊ីវិល ទន្ទឹមនឹងមានការផ្តល់ព័ត៍មានក្រៅផ្លូវការថា អង្គភាពប្រឆាំងអំពើពុករលួយ មួយនេះ បានបន្តសាកសួរ ឬអាចឃាត់ខ្លួនពួកគាត់ ទុកមួយយប់ ដើម្បីសួរទៀតនៅថ្ងៃស្អែក។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ ក្រុមអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ជាច្រើននាក់ កំពុងប្រជុំគ្នា ដើម្បីរង់ចាំអ៊ុតលទ្ធផល ACU សាកសួរមន្ត្រីអង្គការសង្គមស៊ីវិល
អស់រយៈពេល ២៦ម៉ោង ទៅហើយ ដែល ACU សាកសួរក្រុមមន្ត្រីអង្គការទាំងនោះ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ។ អ្នកកាសែត Post News និងមិត្តរួមអាជីព កំពុងរង់ចាំតាមដានព័ត៍មាន មន្ត្រីសង្គមស៊ីវិល ចាំសង្កេតការណ៍ ខណៈដែលពលរដ្ឋចាំគាំទ្រ។ រីឯភ្នាក់ងារសន្តិសុខ និងចារកម្ម កំពុងតាមដានអ្នកទាំងនោះ ដូចគ្នាដែរ។ ព័ត៌មានពឹស្តារ នឹងបន្តផ្សាយជូនបន្ទាប់ បន្តិចទៀតនេះ៕
មតិយោបល់