ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បណ្ដាប្រទេសជាង ១៥០ ចូលរួមប្រឆាំងការផ្លាស់ប្ដូរអាកាសធាតុ

បរទេសៈ រដ្ឋមន្រ្តីប្រទេស Rwandan លោក Vinncent Biruta បាននិយាយថា បណ្តាប្រទេសប្រមាណជាង ១៥០ បានយល់ព្រមចុះកិច្ចព្រមព្រៀងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលវាបង្កផលប៉ះពាល់ច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ។ នេះបើយោងតាមរយៈ សារព័ត៌មាន SKY NEWS ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងនេះ បានបែងចែកបណ្តាប្រទេសជាបីក្រុមផ្សេងគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័ន hydrofluorocarbon ដែលត្រូវបានបញ្ចេញដោយរោងចក្រ។

ភាគច្រើនប្រទេសអភិវឌ្ឍន៍ រួមមាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានចូលរួមកាត់បន្ថយការប្រើប្រាស់ឧស្ម័ន របស់ពួកគេ ១០ ភាគរយ មុនពេលឆ្នាំ ២០១៩ និងឈានដល់ ៨៥ ភាគរយ ក្នុងឆ្នាំ ២០៣៦៕

ចំណែកប្រទេសកំពុងអភិវឌ្ឍន៍វិញមានជាង ១០០ ក្នុងនោះរួមមានចិន ដែលជាប្រទេសបំពុលបរិស្ថានបំផុត របស់ពិភពលោក នឹងចូលរួមកាត់បន្ថយការប្រើឧស្ម័នរបស់ពួកគេនៅឆ្នាំ ២០២៤ ។

ក្រុមអ្នកបរិស្ថានបាននិយាយថា «ពួកគេសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចជួយកាត់បន្ថយការឡើងកំដៅផែនដី នាពេលខាងមុខផងដែរ»៕

climate-change-deal-announced-by-150-countries

មតិយោបល់