ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នគរបាលខេត្តបន្ទាយមានជ័យ បន្តដឹកទឹកចែកប្រជាពលរដ្ឋ នៅតាមភូមិក្នុងស្រុកម៉ាឡៃ

បន្ទាយមានជ័យ: លោក ចាប សុផារិទ្ធិ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យបានប្រាប់អង្គភាព Post News នៅព្រឹកថ្ងៃទី២៩មេសានេះថា ស្ថានភាពប្រជាពលរដ្ឋដាច់ទឹកប្រើប្រាស់បានកើតមានស្ទើរតែគ្រប់ភូមិទៅហើយនៅតាមបណ្តាស្រុកទូទាំងខេត្តហើយក្នុងនោះស្រុកម៉ាឡៃដែលមានភូមិដាច់ស្រយាលពីគ្នានិងជាប់ព្រំដែនក៏ជួបនូវបញ្ហាកង្វះទឹកធ្ងន់ធ្ងរផងដែរ។

ដោយការកង្វះទឹកនេះលោក ចាប សុផារិទ្ធិ និងកម្លាំងនគរបាលក្រោមឱវាទបានបង្កើនយុទ្ធនាការបន្តដឹកទឹក ចែកជូនប្រជាពលរដ្ឋទាំងនោះ ឲ្យទាន់ពេលវេលាជៀសវាងពួកគាត់ដាច់ទឹករហូតរងគ្រោះ។ រថយន្តចំនួនបីគ្រឿងត្រូវបានលោកស្នងការរង ចាប សុផារិទ្ធិ យកមកប្រើប្រាស់ក្នុងការដឹកទឹកនេះ។

លោកស្នងការរងរូបនេះបានបញ្ជាក់ថានៅថ្ងៃទី២៨មេសាម្សិលម៉ិញនេះប្រជាពលរដ្ឋចំនួន១៩៤គ្រួសាររស់នៅក្នុងចំនួនបីគឺភូមិអូស្វាយ ភូមិអូរកាច់ នឹងភូមិ ថ្មបាំងក្នុងឃំុបឹងបេង និង ឃំុ តាគង់ទទួលបានទឹកទៅប្រើប្រាស់ ដោយក្នុងនោះប្រជាពលរដ្ឋ ដែលមានពាង ឬក៏ឧបករណ៍ផ្ទុកបានច្រើន គឺអាចដាក់ទឹកបានច្រើនប្រើប្រាស់បានយូរ។

ការដឹកទឹកចែកជូននេះដែរត្រូវបានលោកបញ្ជាក់ថា ធ្វើឡើងគ្រប់ភូមិទូទាំងឃុំ ក្នុងស្រុកម៉ាឡៃ ទោះបីភូមិចុងកាត់មាត់ញក ដាច់ស្រយាល ក៏ត្រូវតែទទួលបានទឹកប្រើប្រាស់ដែរ ហើយការចែកជូនធ្វើឡើងរហូតដល់រដូវមានភ្លៀងធ្លាក់៕

photo_2016-04-29_09-08-12 photo_2016-04-29_09-08-13 photo_2016-04-29_09-08-14 photo_2016-04-29_09-08-10 photo_2016-04-29_09-08-09 photo_2016-04-29_09-08-08

មតិយោបល់