ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយថា ប្រទេសហ្វីលីពីន នឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយ ចិន និងរុស្ស៊ី ខណៈដែលលោកបានលើកឡើងវិញថា នឹងមិនអនុញ្ញាតឲ្យមានសមយុទ្ធយោធា ឬចងសម្ព័ន្ធមិត្តជាមួយអាមេរិកទៀតទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងកិច្ចសម្ភាសទូរទស្សន៍លោក Duterte កាលពីថ្ងៃចន្ទមុនពេលដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ទៅកាន់ទីក្រុងប៉េកាំង បានកត់សម្គាល់ឃើញថា លោកមានបំណងចង់កែលម្អចំណងមិត្តភាព ដែលមិនល្អជាមួយចិន ជុំវិញបញ្ហាជម្លោះទាមទារសមុទ្រចិនខាងត្បូង ដែលជាធនធានសម្បូរបែប។
លោក បាននិយាយថា «នឹងពិចារណាហ្វឹកហាត់យោធារួមគ្នា ជាមួយប្រទេសចិន ឬប្រទេសរុស្ស៊ី » ខណៈដែលលោក បានញ្ជាក់ម្តងហើយម្តងទៀតថា ការធ្វើសមយុទ្ធរួមគ្នាលើកនេះ គឺលែងអនុញ្ញាតឲ្យអាមេរិកចូលរួម និងផ្គត់ផ្គង់ផ្នែកយោធាដល់ហ្វីលីពីនទៀតទេ៕
មតិយោបល់