ហ្វីលីពីនៈ ព្យុះទីហ្វុងមួយដ៏មានឥទ្ធិពលបំផុត កំពុងវាយប្រហារប្រទេសហ្វីលីពីន ដោយ បានបំផ្លាញផ្ទះ រួមទាំងប៉ើងដំបូលសាលារៀន និងគាស់រំដើមឈើធំៗជាច្រើន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានសេចក្តីរាយការណ៍នៃការស្លាប់នោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
ព្យុះទីហ្វុងឈ្មោះ Haima បានវាយភាគខាងជើងខេត្ត Cagayan កាលពីយប់ថ្ងៃពុធ ជាមួយនឹងខ្យល់បក់យ៉ាងខ្លាំង ដែលអនុភានរបស់វាស្ទើរតែស្មើនឹងគ្រោះមហន្តរាយព្យុះ Haiyan ដែលវាយប្រហារនៅប្រជុំកោះអាស៊ីអាគ្នេយ៍ ដោយបានសម្លាប់មនុស្សជាង ៧.៣៥០ នាក់ ក្នុងឆ្នាំ ២០១៣ ។
ព្យុះនេះ បានបន្តបក់បោកឆ្លងកាត់នៅលើភ្នំ និងកន្លែងកសិកម្មសហគមន៍តំបន់ភាគខាងជើងនៃកោះលូហ្សូន ក្នុងប្រទេសហ្វីលីពីនពេញមួយយប់ ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើនផងដែរ៕

មតិយោបល់