ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តក្រឡុកសីុម៉ង់ត៍ CPAC បើកកិន មនុស្សបែកក្បាលស្លាប់ នៅព្រែកលាភ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងរវល់រថយន្តក្រឡុកសីុម៉ងត៍ និងម៉ូតូមួយគ្រឿង បានបណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមទី១ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ប្រពភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកសីុម៉ង់ត៍ មួយគ្រឿងបានបើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាលើក៏បានបត់ស្តាំហើយបានកៀរ និងបុកអូសទាំងម៉ូតូនិងមនុស្សបណ្តាលឲ្យស្លាប់ភ្លាមៗ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោញដែលរថយន្តកិនស្លាប់នោះ នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ រឺឯម៉ូតូជនរងគ្រោះម៉ាក គប់ ពាក់ស្លាកលេខ រ ៨៦៧៥ ភព១ ចំណែករថយន្តក្រឡុកសីុម៉ង់ត៍គឺជារបស់ក្រុមហ៊ុន «CPAC» ។

ក្រោយពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្ត និងសពជនរងគ្រោះតែប៉ុណ្នោះ ៕

photo_2016-04-29_13-04-13 photo_2016-04-29_13-04-15 photo_2016-04-29_13-04-19 photo_2016-04-29_13-04-17

photo_2016-04-29_13-17-34 photo_2016-04-29_13-17-43 photo_2016-04-29_13-17-48 photo_2016-04-29_13-17-29

មតិយោបល់