ហៃទីៈ បើតាមអាជ្ញាធរ បាននិយាយថា ប្រតិបត្តិការប្រមាញ់កំពុងត្រូវបានធ្វើទ្បើង បន្ទាប់ពីអ្នកទោស ១៧៤ នាក់ បានរត់ចេញខ្លួនចេញពីពន្ធនាគារ នៅប្រទេសហៃទី អំទ្បុងពេលកុបកម្ម សម្លាប់អ្នកយាមគុកម្នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន ktla ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។
អ្នកនាំពាក្យអធិការប៉ូលិស លោក Garry Derosiers បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងឃុំ Arcahaie កាលពីថ្ងៃសៅរ៍។
តាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តី បាននិយាយថា កុបកម្មនេះ ត្រូវបានដឹកនាំដោយបុគ្គល ប្រើប្រដាប់អាវុធធនធ្ងន់ម្នាក់ ប៉ុន្តែវានៅមិនច្បាស់ទេថា ជាអ្នកទោសដែលរត់គេចខ្លួនចេញ ឬបុគ្គលិកទីនោះជាអ្នកប្រព្រឹត្តវា៕
មតិយោបល់