ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូគុបបុកម៉ូតូហុងដាសេ១២៥ ពេលជិះបញ្ច្រាសទិសតាមផ្លូវម៉ៅសេងទុងកាត់ផ្លូវទទឹង១៦០ ដោយបាំងរថយន្តដែលម្ចាស់ចតចូលហាងបាយមាន់ទេពផន ហើយសង២ម៉ឺនរៀលចប់បញ្ហា។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង៧និង៣០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ តាមផ្លូវ១៦០កែងនិងផ្លូវម៉ៅសេងទុង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយឡែកមួយករណីទៀត គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Prius ជាមួយម៉ូតូហុងដា សេ១២៥ដែរ ដោយម្ចាស់រថយន្តនិងអ្នកឃើញហេតុការប្រាប់ថា ដោយផ្លូវតូចចង្អៀត ហើយក៏យល់ព្រមបញ្ចប់រឿងចេញថ្លៃជួសជុលម៉ូតូទាំងស្រុង។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨និង១០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ តាមផ្លូវ១៥០កែងនិងផ្លូវ២២៥ ស្ថិតនៅក្នុងសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរិះគន់ថា នៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងខណ្ឌទួលគោក មានរថយន្តចតបន្តកន្ទុយចាប់ពីព្រឹករហូតដល់ល្ងាច បណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ និងបង្កគ្រោះចរាចរណ៍ទៀតផង៕
មតិយោបល់