ព័ត៌មានសិល្បៈ និងកម្សាន្ត

កុមារីអាយុ ១២ ឆ្នាំ ក្លាយជាអ្នកដឹកនាំរឿង

កុមារីជនជាតិឥណ្ឌា អាយុ ១២ឆ្នាំម្នាក់ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈស្នាដៃ ដឹកនាំរឿងខ្លីដ៏ព្រឺព្រួច។
តើអ្នកធ្លាប់គិតទេ ថាអ្នកដឹកនាំរឿង ឬ ភាពយន្ដ តម្រូវមានអាយុប៉ុន្មាន ទើបដឹកនាំរឿងល្អ? មនុស្សជាច្រើនអ្នកមានសុបិនចង់ក្លាយជាអ្នកដឹកនាំរឿង មានអ្នកខ្លះទៀតស្វែងរកសាកលវិទ្យាល័យនានា ក្នុងស្រុកដើម្បីសិក្សាមុខវិជ្ជានេះ ក្នុងការសម្រេចក្ដីសុបិនរបស់ពួកគេ ។
ដោយឡែកអ្នកខ្លះទៀត មានសមត្ថភាពពីកំណើតក្នុងការដឹកនាំរឿងតែម្ដង។ នេះបើយោងតាម គេហទំព័រ Patmaya ចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

ជាក់ស្ដែងដូចជាកុមារី សូលេហា និសាមូឌិន មានអាយុ ១២ឆ្នាំ មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំរឿង ។ ក្នុងនោះដែរ នាងតូចបានបង្ហាញស្នាដៃដឹកនាំរឿងខ្លី ដែលមានចំណងជើងថា One day at night ជាប្រភេទរឿងខ្មោច ព្រឺសម្បុរ ដ៏សែនរន្ធត់ រយៈពេល ៣ នាទី។

សូមបញ្ជាក់ផងដែរថា ស្នាដៃដំបូងរបស់កុមារីម្នាក់នេះ មានសេកង់ឆាកនីមួយៗ ហាក់បីដូចជាអ្នកដឹកនាំរឿងអាជីពរាប់ឆ្នាំ ដោយពីមួយប្លង់ទៅមួយប្លង់ សុទ្ធតែប្រទាក់ក្រឡាគ្នា គួរឲ្យចង់ទស្សនា រឹតតែចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=1UwBPKhUc9Q
https://www.youtube.com/watch?v=bKzzdlX63XI
india

មតិយោបល់