ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភេវរករ ISIS ៨០០នាក់ ត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការវាយរំដោះទីក្រុង Mosul របស់កងទ័ពអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al Abadi បានប្រកាសចាប់ផ្តើមការវាយលុកដណ្ដើមទីក្រុង Mosul ពីពួកសកម្មប្រយុទ្ធ រយៈពេលមួយសប្តាហ៍សោះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានវាយរំដោះ ៧០ ភូមិ នៅក្នុងផ្ទៃដីជាង ១.០០០ គីឡូម៉ែត្រការ៉េ និងចាប់បានពួក ISIS ប្រហែល ៨០០ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

តាមរបាយការណ៍ បានឲ្យដឹងថា នៅពេលដែលពួកក្រុមភេរវករ បានដកថយចេញទីក្រុង Mosul ពួកគេបានចាប់ជនស៊ីវិលជាខែល ដើម្បីអាចពន្យាពេលការវាយលុករបស់កងទ័ពរដ្ឋាភិបាល។

ទោះជាយ៉ាងណាមេទ័ពអ៊ីរ៉ាក់ បានបញ្ជាក់ថា ពួកគេនឹងព្យាយាមធ្វើឲ្យសង្គ្រាមនេះ មានការស្លាប់ និងរងរបួសជនស៊ីវិលទាបបំផុត។

មកទល់ពេលនេះ កងកម្លាំងអ៊ីរ៉ាក់ នៅតែបន្តការវាយឆ្មក់ទៅកាន់ទីក្រុង Mosul បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងប្រតិបត្តិវាយរំដោះតំបន់ជាច្រើនពីពួកភេវរក ISIS៕

iraqi-forces-free-arrest-800-isis-terrorist

មតិយោបល់