ប៉ាគីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់ស្លាប់ និងជាង១០០ នាក់ទៀតរងរបួស ដោយសារព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅទីក្រុង Islamabad និងខេត្ត Khyber Pakhtunkhwa ភាគភាគពាយព្យប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
ប្រភពពីព័ត៌មាន Samaa បានឲ្យដឹងថា ព្យុះផ្គររន្ទះបានវាយប្រហារ ក្នុងប្រទេសនេះ កាលពីយប់ថ្ងៃពុធ ដែលបានបង្កការខូចខាតរថយន្ត និងដករលើងឬសដើមឈើជាច្រើនក្នុងរដ្ឋធានី។
ទីក្រុង Islamabad និង Rawalpindi ទទួលរងការវាយប្រហារអាក្រក់បំផុត ដែលបានធ្វើមនុស្សចំនួនប្រាំបីនាក់ស្លាប់ និង ១០៥ នាក់ផ្សេងទៀត រងរបួស។
ក្រុមជួយសង្គ្រោះ បាននិយាយថា ក្មេងម្នាក់ត្រូវបានស្លាប់ និងអ្នកផ្សេងទៀតរងរបួស នៅពេលដែលដំបូលនៃសាលាបានដួលរលំ ដោយសារព្យុះផ្គររន្ទះ ខណៈដែលម្តាយម្នាក់ និងកូនស្រីពីរនាក់ទៀតរបស់នាង បានបាត់បង់ជីវិត នៅតំបន់ទីប្រជុំជន Margallah៕

មតិយោបល់