ព័ត៌មានអន្តរជាតិ

កងកម្លាំងការពារអ៊ីស្រាអែល វាយប្រហារដែនអាកាស សម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ តាមរបាយការណ៍ ដែលអះអាងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា មនុស្ស ៣ នាក់ ត្រូវបានសម្លាប់ នៅតាមរបងព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

ប្រភពពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនរងគ្រោះទាំងនោះជាក្មេងជំទង់ បានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ព្រំដែនហ្គាហ្សា។

ពាក់ព័ន្ធនឹងបញ្ហានេះ IDF បានចេញសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ទាំងបីគឺជាភេរវករ ដែលបានព្យាយាមបំផ្ទុះ ឬបង្កប់គ្រាប់បែកតាមរបងព្រំដែនខ្លួន៕

មតិយោបល់