ថៃៈ បុរស៦នាក់ ជាបក្ខពួកក្រុមក្មេងទំនើង Shark ដ៏ធំក្នុងប្រទេសថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទផ្តល់ប្រាក់កម្ចីខុសច្បាប់ ជាង៣០លានបាត ជារៀងរាល់ខែ នៅទូូទាំង ២១ខេត្ត។ នេះបើយោងតាមសារព័ត៌ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
កងកម្លាំងប៉ូលិស និងយោធាជាច្រើននាក់ បានវាយឆ្មក់ចូលក្នុងផ្ទះល្វែងមួយ នៅសង្កាត់
Bang Lamung ដោយចាប់ខ្លួនបុរសម្នាក់ ដែលបានទារអត្រាការប្រាក់ខ្ពស់បំផុតពីប្រជាពលរដ្ឋ ចំពោះអ្នកដែលបានខ្ចីលុយពួកគេ។
ក្រោយការចាប់ខ្លួនបុរសម្នាក់នេះរួច ប៉ូលិសបានចាប់ខ្លួនបក្សពួក ៥ នាក់បន្ថែមទៀត និងបានរកឃើញសៀវភៅបញ្ជី ដែលមានរាយឈ្មោះអ្នកខ្ចីលុយរាប់ពាន់នាក់ នៅក្នុង ៤៥សង្កត់ទូទាំង ២១ ខេត្តនៃប្រទេសនេះ៕
មតិយោបល់