ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋអ៊ីស្លាមអះអាងថា ខ្លួនជាអ្នកវាយប្រហារនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមន្រ្តីប៉ូលិសបាគីស្ថាន

ប៉ាគីស្ថានៈ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅថ្ងៃអង្គារ បានប្រកាសអះអាងទទួលខុស ចំពោះការវាយប្រហារ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនមន្រ្តីប៉ូលិស នៅជាយទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលបណ្ដាលឲ្យមនុស្ស ៥៩នាក់ស្លាប់ និងរងរបួស ១១៧នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

ទីភ្នាក់ងារ Amaq បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានធ្វើទ្បើងដោយក្រុមរដ្ឋអ៊ីស្លាម។

បើតាមទូរទស្សន៏ក្នុងស្រុកមួយ បានដកស្រង់ប្រភពពីមន្ទីរពេទ្យបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើង ជាបន្តបន្ទាប់ ខណៈដែលអ្នករងរបួសជាច្រើន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មកទល់ពេលនេះ ខាងអាជ្ញាធរបានប្រកាសរដ្ឋក្នុងគ្រាអាសន្ន នៅមន្ទីរពេទ្យទាំងអស់ ក្នុងទីក្រុង Quetta និងបានអំពាវនាវដល់សាធារណជនសម្រាប់ការបរិច្ចាគឈាម៕

59-killed-117-injured-in

មតិយោបល់