ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសអេស្ប៉ាញ ចាប់ខ្លួនបុរសជនជាតិម៉ារ៉ុកម្នាក់ ពីបទឃោសនាគាំទ្ររដ្ឋអ៊ីស្លាម ISIS

អេស្ប៉ាញៈ ប៉ូលិសអេស្ប៉ាញ បានចាប់ខ្លួនបុរសជនជាតិម៉ារ៉ុកម្នាក់ ដោយចោទប្រកាន់ពីបទគាំទ្រ ពួកភេវរករ ISIS បន្ទាប់ពីគាត់បានចែកចាយ និងឃោសនាការគាំទ្ររដ្ឋអ៊ីស្លាម នៃក្រុមសកម្មប្រយុទ្ធ ក្នុងសកម្មភាពនានា ដែលកំពុងប្រតិបត្តិការនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦។

រដ្ឋាភិបាលអេស្ប៉ាញ បានកំពុងមានវិធានការទប់ស្កាត់យ៉ាងតឹងរឹង និងបង្កើនសន្តិសុខប្រទេសខ្លួនខ្ពស់បំផុត បន្ទាប់ពីការវាយប្រហាររបស់ពួកភេវរករ ISIS នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់រយនាក់ កាលពីប៉ុន្មានខែកន្លងទៅ។

គួរបញ្ជាក់ដែរថា មនុស្ស ៥០ នាក់ហើយ ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះ ក្រោយសង្ស័យថា ពួកគេមានទំនាក់ទំនងទៅនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

arrest one Marracan

មតិយោបល់