ឥណ្ឌូណេស៊ីៈ យ៉ាងហោចណាស់អ្នកដំណើរ ១២៨នាក់ បានបាត់ខ្លួនបន្ទាប់ពីសាឡាងមួយ បានលិចនៅក្នុងបឹង Toba របស់ឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
លោក Budiawan ប្រធានភ្នាក់ងារជួយសង្គ្រោះ និងស្វែងរកនៅជិតទីក្រុង Medan បានប្រាប់ភ្នាក់ងាររ៉យទ័រថា មានមនុស្សជាច្រើន បានរាយការណ៍អំពីសាច់ញាតិរបស់ពួកគេ បានបាត់ខ្លួន ក្រោយករណីលិចសាទ្បាងខាងលើ៕
មតិយោបល់