បរទេសៈ ក្រុមហ៊ុន GoDaddy ចុះឈ្មោះដែនអ៊ិនធឺណិត និងបង្ហោះគេហទំព័រមួយនេះ កំពុងតែបង្កើតភាពងាយស្រួល ក្នុងការស្វែងរក សម្រាប់ដែនគេហទំព័រអ៊ិនធឺណិតជាមួយនឹងរូបអារម្មណ៍។
កាលពីថ្ងៃសុក្រក្រុមហ៊ុននេះ បានបើកប្រព័ន្ធការស្វែងរកចំពោះគេហទំព័ររូបអារម្មណ៍ ដែលអាចឲ្យអ្នកប្រើប្រាស់ ចូលទៅកាន់ទំព័រនោះ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ ដោយបច្ចេកទេសគេហទំព័រ ដែលបញ្ចូលរូបអារម្មណ៍វាមានជាច្រើនឆ្នាំមកហើយ។
វាពិតជាពិបាកក្នុងការស្វែងរក ព្រោះទាមទារឲ្យស្គាល់ច្បាស់ពីប្រភេទរូបអារម្មណ៍មួយនោះ ក៏ប៉ុន្តែក្រុមហ៊ុន GoDaddy បានធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែរកជាមួយនិងគេហទំព័រដែរបញ្ចូលនូវរូបអារម្មណ៍នៅលើទូរស័ព្ទដៃរបស់ពួកយើងហើយ៕
មតិយោបល់