ម្សិលមិញនេះ មានម្ចាស់គណនីក្នុងគេហទំព័រ Reddit ម្នាក់ បានបោះផ្សាយរូបថតមួយសន្លឹកដែលបង្ហាញពីដៃមនុស្សម្នាក់កាន់ប្រអប់ទូរសព្ទពណ៌ខ្មៅមួយ ដាក់ឈ្មោះ Samsung Galaxy S9 ដែលនឹងមកដល់ឆាប់ៗខាងមុខ។
ថ្វីត្បិតគេមិនអាចធានាថាវាជាប្រអប់ពិត ឬយ៉ាងណាក្តី ប៉ុន្តែ វាបានបង្ហាញនូវបញ្ជីរាយលក្ខណៈសម្បត្តិសំខាន់ៗរបស់ Galaxy S9 ដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមកអីចឹង ដោយខុសត្រង់ថា វាបំពាក់កាមេរ៉ាក្រោយប្រើប្រាស់បច្ចេកវិទ្យា Dual-Pixel ទំហំ ១២ មេហ្គាភិចសែល មិនមែនកាមេរ៉ាភ្លោះក្រោយនោះទេ។

យោងតាមព័ត៌មានលើប្រអប់ដដែល Galaxy S9 បំពាក់អេក្រង់ ៥.៨ អីុញ ប្រភេទ Infinity Display ខ្នាត QHD ប្រើកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល រន្ធបំពងសំឡេង Stereo ប្រើ RAM/ROM ទំហំ ៤/៦៤ ជីហ្គាបៃយ៍ ស្រទាប់ការពារទឹកជ្រាប និងធូលីដី IP68 គាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ៕
អានបន្ថែម៖ទីបំផុត Samsung បញ្ចេញឈីប CPU ថ្មីសម្រាប់ Galaxy S9 ផ្លូវការហើយ!
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់