ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ចេញរាជក្រឹត្យត្រាស់បង្គាប់ ឲ្យមានការបោះឆ្នោតលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ

ថៃៈ មន្រ្តីព្រះបរមរាជវាំង បាននិយាយនៅថ្ងៃពុធនេះថា ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ឲ្យមានការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ ២០១៤ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោត ដែលបានពន្យារពេលច្រើនសារ ត្រូវបានគេរំពឹងថា នឹងប្រកាសនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

អនុក្រឹត្យដែលបានចុះផ្សាយ នៅក្នុងទំព័ររាជកិច្ច បានអំពាវនាវឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភា និងផ្តល់ឲ្យគណៈកម្មការរៀបចំ​ការបោះឆ្នោត​ថៃ មានរយៈពេល៥ថ្ងៃ ដើម្បីកំណត់​​ពីការ​ប្រកាសកាល​បរិច្ឆេទ​ សម្រាប់ការ​បោះឆ្នោត។

វានឹងក្លាយជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីពួកយោធា បានផ្តួលរំលំរដ្ឋបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អស់រយៈពេលជិតប្រាំឆ្នាំកន្លងមកហើយ។

កាលពីថ្មីៗ រដ្ឋាភិបាលយោធា ធ្លាប់បានលើកទ្បើងថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈខាងមុខ ប៉ុន្តែការចេញ​ព្រះរាជក្រឹត្យយឺតយ៉ាវរបស់ព្រះមហាក្សត្រ មហាវិច្ឆិរ៉ា ឡុងកន អាចមានន័យថា ការបោះឆ្នោតនេះ នឹងចំណាយពេលរៀបចំជាច្រើនសប្តាហ៍តទៅទៀត។

ក្រុមអ្នកវិភាគនិយាយថា របបយោធាកំពុងត្រៀមខ្លួន ដើម្បីការវិលត្រឡប់មកកាន់រដ្ឋាភិបាលវិញ តាមរយៈគណបក្សប្រឆំាង ជាមួយមេដឹកនាំលោក Prayut Chan-O-Cha សម្រាប់តួនាទីជាមេដឹកនាំស៊ីវិល បន្ទាប់ពីការបោះឆ្នោត៕

មតិយោបល់