ឥណ្ឌូនេស៊ីៈ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទនេះ កំពុងបើកប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះ សម្រាប់យន្តហោះដឹកទំនិញ ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន នៅខេត្តប៉ាពួកាល ភាគខាងកើតនៃប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៦។
ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះលោក Henry Bambang Soelistyo បាននិយាយថា យន្តហោនេះ បានដឹកមនុស្សចំនួនបួននាក់ ហើយបានបាត់ការទាក់ទងជាមួយក្រុមត្រួតពិនិត្យលើដីកាលពីថ្ងៃអាទិត្យ អំឡុងពេល ការហោះហើរពីទីក្រុង Timika ទៅស្រុកដាច់ស្រយាលនៅ Ilaga ។
លោកបាននិយាយថា គ្មានការបញ្ជូនសញ្ញាសង្គ្រោះបន្ទាន់ណាមួយពីយន្តហោះនេះទេ។
ខណៈនេះក្រុមជួយសង្គ្រោះកំពុងស្វែងរកយន្ដហោះ ដែលមានផ្ទុកមនុស្ស៤ នាក់ ក្នុងនោះអ្នកបើកបរពីរនាក់ អ្នកដំណើរពីរនាក់ រួមជាមួយទំនិញ និងសម្ភារៈសំណង់ផងដែរ។
តាមប្រព័ន្ធ Soelistyo នៅថ្ងៃចន្ទនេះ បានបង្ហាញថា មានអាកាសធាតុអាក្រក់ និងព្រៃក្រាស់ ដែលធ្វើឲ្យមានឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងតាមរយៈយន្តហោះសង្គ្រោះ៕
មតិយោបល់