ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពីរនាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះ ឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះ ទឹកជំនន់វាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់សាហ្គៃភាគពាយ័ព្យរបស់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយ នៅថ្ងៃទី១០ មិថុនានេះ។

ភ្លៀងធ្លាក់នៅតែបន្តឥតឈប់ ដែលបានបណ្តាលឲ្យជន់លិចភូមិជាច្រើនកន្លែង និងបណ្តាលឱ្យបាក់ដីនៅតំបន់ Katha កាលពីថ្ងៃព្រហស្បតិ៍ម្សិល​មិញ។ នៅក្នុងតំបន់ Wuntho ទឹកជំនន់បានបំផ្លាញដំណាំនិងសម្លាប់សត្វកសិដ្ឋានអស់ជាច្រើនផងដែរ និង បានបំផ្លាញស្ពាននិងរំខានដល់​ការដឹក​ជញ្ជូន​ក្នុងតំបន់នេះ។

នៅក្នុងតំបន់ Kawlin ទឹកជំនន់បានធ្វើឲ្យរងផលប៉ះពាល់ផ្ទះចំនួន ៤០០០ខ្នង។ រដ្ឋាភិបាលក្នុងតំបន់បានផ្តល់ជំនួយសង្គ្រោះ​បន្ទាន់ដល់ជនរងគ្រោះ​ទឹកជំនន់នេះ។ តំបន់សាហ្គៃបានទទួលរងពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខែសីហាឆ្នាំមុន ដែលជាលទ្ធផលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស​និងទ្រព្យសម្បត្តិ​អស់ជាច្រើន៕

6666682-3x2-700x467

មតិយោបល់